ជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ Au Co ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ


ជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ Au Co ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ - ảnh 1
ជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ Au Co ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ (VNA)

(VOVworld) – នាយប់ថ្ងៃទី ២១ មិនា ពិធីទទួលស្គាល់ «ជំនឿសាសនាធ្វើ
សក្ការៈបូជាព្រះម៉ែ Au Co» ជាបតិកភ័ណ្ឌវប្បធម៌អរូបីជាតិបានប្រារព្ធឡើង
នៅ វិហារព្រះម៉ែ Au Co ឃុំ Hien Luong ស្រុក Ha Hoa ខេត្ត Phu Tho ភាគ
ខាងជើងវៀតណាម។ ការលើកតម្កើងជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ
Au Co​ ជាបេតិកភ័ណ្ឌអរូបី ជាតិមានអត្ថន័យសំខាន់ខាងព្រលឹងដែល
បង្ហាញនូវភាពល្អប្រសើរនៃ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍
ជនវៀតណាម បានរួមចំណែកធ្វើឲ្យសម្បូរបែបថែមទៀតនូវប្រព័ន្ធជំនឿ
សាសនាធ្វើសក្ការៈបូជាស្តេច Hung នៅ ខេត្ត Phu Tho​ ផងដែរ។ ថ្លែងមតិ
នៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក
Ha Ke San បានឲ្យដឹងថា៖ សមត្ថកិច្ចខេត្តកំពុងអនុវត្តវិធានការជាក់ស្តែង
ដើម្បីអភិរក្សនិងពង្រីកតំលៃរបស់បេតិកភ័ណ្ឌលើកទឹកចិត្តប្រជាពលរដ្ឋរ
ក្សានិងផ្ទេរប្រគល់ពិធីការធ្វើសក្ការៈបូជាព្រះម៉ែសំរាប់ជំនាន់វ័យក្មេងសំដៅ
ការពារបេតិកភ័ណ្ឌប្រកបដោយនិរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ