ជប៉ុន - កូរ៉េខាងត្បូងចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីជម្លោះពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ១៦ ខែធ្នូ មន្ត្រីជាន់ខ្ពស់ជប៉ុននិងកូរ៉េខាងត្បូងបានចាប់ផ្តើមកិច្ចចរចារនៅទីក្រុងតូក្យូ ដែលជាជំហានដំបូងក្នុងការស្វែងរករបត់មួយក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេលជាច្រើនខែកន្លងទៅ ហើយបង្កឲ្យមានការខូចខាតដល់ទំនាក់ទំនងខាងសេដ្ឋកិច្ចទ្វេភាគី និង ប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់សកលផងដែរ។
ជប៉ុន - កូរ៉េខាងត្បូងចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីជម្លោះពាណិជ្ជកម្ម - ảnh 1 ជប៉ុន - កូរ៉េខាងត្បូងចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីជម្លោះពាណិជ្ជកម្ម (រូបថត៖ vov.vn)

នេះគឺជាការចរចាពាណិជ្ជកម្មជាន់ខ្ពស់លើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីខែមិថុនាឆ្នាំ ២០១៦ ហើយត្រូវបានចាត់ទុកថាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ប្រទេសនីមួយៗ រួមមានបទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យារសើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ