ជប៉ុន និងកូរ៉េខាងត្បូងឯកភាពបន្តរក្សាសម្ពាធជាអតិបរមាទៅលើសាជប៉ុន និងកូរ៉េខាងត្បូងធារណរដ្ឋ ប.ប.ក

(VOVWORLD) -លោក Kono បានបដិសេធមិនឲ្យដឹងថា តើកាយវិការជាក់ស្ដែងនេះជាអ្វី ហើយតើជប៉ុនមានទស្សនៈទន់ភ្លន់ជាងនេះដែរឬទេ អំពីកាយវិការដែលត្រូវបានចាត់ទុកថាជាលក្ខខណ្ឌចម្បងសម្រាប់កិច្ចចរចាជាមួយសាធារណរដ្ឋ ប.ប.ក។
ជប៉ុន និងកូរ៉េខាងត្បូងឯកភាពបន្តរក្សាសម្ពាធជាអតិបរមាទៅលើសាជប៉ុន និងកូរ៉េខាងត្បូងធារណរដ្ឋ ប.ប.ក - ảnh 1ជប៉ុន និងកូរ៉េខាងត្បូង 
ឯកភាពបន្តរក្សាសម្ពាធជាអតិបរមាទៅលើសាជប៉ុន និងកូរ៉េខាងត្បូងធារណរដ្ឋ ប.ប.ក

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានឲ្យដឹងថា៖ ប្រទេសខ្លួន និងកូរ៉េខាងត្បូងនាថ្ងៃទី ១២ មិនាបានឯកភាពរក្សាសម្ពាធជាអតិបរមាទៅលើ សាធារណរដ្ឋ ប.ប.ក លុះត្រាក្រុងព្យុងយ៉ាងមានកាយវិការជាក់ស្ដែងដើម្បីដោះស្រាយក្ដីព្រួយបារម្ភអំពីកម្មវិធីមីស៊ីល និង អាវុធនុយក្លេអ៊ែរ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីជំនួបជាមួយនាយកស្ថាប័នចរកម្មជាតិកូរ៉េខាងត្បូង លោក Suh Hoon នោះ លោក Kono បានបដិសេធមិនឲ្យដឹងថា តើកាយវិការជាក់ស្ដែងនេះជាអ្វី ហើយតើជប៉ុនមានទស្សនៈទន់ភ្លន់ជាងនេះដែរឬទេ អំពីកាយវិការដែលត្រូវបានចាត់ទុកថាជាលក្ខខណ្ឌចម្បងសម្រាប់កិច្ចចរចាជាមួយសាធារណរដ្ឋ ប.ប.ក។

លោក Suh Hoon កំពុងបំពេញទស្សនកិច្ចនៅតូក្យូ ដើម្បីពិភាក្សាអំពីលទ្ធផលនៃដំណើទស្សនកិច្ចនៅក្រុងព្យុងយ៉ាងរវាងគណប្រតិភូកូរ៉េខាងត្បូង និងថ្នាក់ដឹកនាំលោក Kim Jong-un នាថ្ងៃទី ៥ មិនាកន្លងទៅ ក្នុងនោះភាគីទាំងពីរបានឯកភាពរៀបចំជំនួបកំពូលអន្តរកូរ៉េនាចុងខែមេសាខាងមុខ នៅភូមិផ្អាកសង្គ្រាម Panmunjeom ក៏ដូចជាការបង្កើតខ្សែទូរស័ព្ទ hotline រវាងថ្នាក់ដឹកនាំទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ