ជប៉ុន និងបារាំងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និងប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ៥ ខែតុលាបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តន៍ជាក់ស្ដែងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ ព្រមទាំងសហប្រតិបត្តិការលើបញ្ហាផ្សេងៗទៀត។ 
ជប៉ុន និងបារាំងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ - ảnh 1 (ប្រភព៖ GMFUS)

នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទក្នុង រយៈពេល ២៥ នាទីលោកនាយករដ្ឋមន្រ្តី Suga បានបង្ហាញនូវបំណងចង់កសាងទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រធានាធិបតីលោក Macron និងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូពិសេសរវាងជប៉ុន - បារាំង។ លោកប្រធានាធិបតី Macron ក៏បានស្នើឲ្យទាំងទីក្រុងប៉ារីសនិងទីក្រុងតូក្យូ រួមគ្នាខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន - បារាំងផងដែរ។ នេះគឺជាការពិភាក្សាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីពេលលោក Suga Yoshihide ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ