ជប៉ុន និងសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការ​មិន​រីកសាយ​ភាយ​អាវុធនុយក្លេអ៊ែរ

(VOVWORLD) - សេចក្តីប្រកាសនេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការចែករំលែកការយល់ដឹងរួមអំពីភាពចាំបាច់នៃការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ហើយរួមចំណែកក្នុងការធានាថា ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរឡើយ។
ជប៉ុន និងសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការ​មិន​រីកសាយ​ភាយ​អាវុធនុយក្លេអ៊ែរ - ảnh 1រូបថតនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង (ប្រភព៖ KCNA)

នាព្រឹកថ្ងៃទី ២១ ខែមករា ជប៉ុន និងអាមេរិកបានឯកភាពគ្នាចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដោយខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅគោលដៅទប់ស្កត់ការរីកសាយភាយ និងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ សេចក្តីប្រកាសនេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការចែករំលែកការយល់ដឹងរួមអំពីភាពចាំបាច់នៃការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ហើយរួមចំណែកក្នុងការធានាថា ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរឡើយ។ ភាគីទាំងពីរក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចូលរួមចំណែកថែមទៀតទៅក្នុងលទ្ធផលប្រកបដោយមានអត្ថន័យ ហើយខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំបូកសរុបរួម ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែសីហាឆ្នាំ ២០២២ ដែលត្រូវបានពន្យារពេលដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២១។សេចក្តីថ្លែងការណ៍រួមក៏បានអំពាវនាវឱ្យប្រទេសនានារួមគ្នាខិតខំប្រឹងប្រែងកាត់បន្ថយហានីភ័យនុយក្លេអ៊ែរ និងលើកកម្ពសើតម្លាភាពនៃការត្រួតពិនិត្យអាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ