ជប៉ុន៖ ប្រធាន LDP ថ្មី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ៤ ខែតុលា

(VOVWORLD) - ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន លោក Fumio Kishida នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ៤ ខែតុលា និងបង្កើតគណៈរដ្ឋមន្រ្តី ស្ថាប័នដែលមានភារកិច្ចរក្សាការត្រួតពិនិត្យជំងឺកូវីដ១៩ ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ។

ក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួន លោក Kishida បានសន្យាថា នឹងបង្កើនប្រាក់ចំណូលថ្នាក់កណ្តាលនិងកាត់បន្ថយគម្លាតអ្នកមាននិងអ្នកក្រ។ ដូចទៅនឹងនាយករដ្ឋមន្ត្រីអាណត្តិមុន គឺលោក Suga Yoshihide និងលោក Abe Shinzo នោះ លោក Kishida បានអះអាងថា ប្រទេសជប៉ុននឹងធ្វើការខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវ  “តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ” ចំពោះមុខសកម្មភាពវាតទីរបស់ទីក្រុងប៉េកាំង នៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត ហើយបង្ហាញកង្វល់អំពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ