ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី នឹង​ជួយឧបត្ថម្ភ​វៀតណាម​កាត់បន្ថយការបំភាយកាបូន

(VOVWORLD) - ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក និងអង្គការហិរញ្ញវត្ថុនាំចេញអូស្ត្រាលី (EFA) នឹងប្រកាសក្របខ័ណ្ឌថ្មីសម្រាប់កម្មវិធីជំនួយឧបត្ថម្ភនេះ។
ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី នឹង​ជួយឧបត្ថម្ភ​វៀតណាម​កាត់បន្ថយការបំភាយកាបូន - ảnh 1(រូបថត៖ VNA)

ប្រធានធនាគារ សហប្រតិបត្តិការអន្តរជាតិ (JBIC) លោក Tadashi Maeda កាលពីថ្ងៃទី ១២ មករា បានឲ្យដឹងថា អង្គការហិរញ្ញវត្ថុចំនួន ៣ របស់ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលត្រូវបានរដ្ឋាភិបាលរបស់ប្រទេសទាំងនេះជួយឧបត្ថម្ភគាំទ្រ បានសន្យាជួយសម្រួលដល់ការកាត់បន្ថយការបំភាយកាបូនរបស់វៀតណាម។ អញ្ជើញថ្លែងនៅក្នុងវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១២ ខែមករា លោក Maeda បានឲ្យដឹងថា ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក និងអង្គការហិរញ្ញវត្ថុនាំចេញអូស្ត្រាលី (EFA) នឹងប្រកាសក្របខ័ណ្ឌថ្មីសម្រាប់កម្មវិធីជំនួយឧបត្ថម្ភនេះ។ ក្នុងដំណើរការធ្វើការចរចាជាមួយរដ្ឋាភិបាលវៀតណាម JBIC, DFC និង EFA នឹងជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូររោងចក្រថាមពលកំដៅដែលដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ លើសពីនេះ អង្គការទាំងនេះក៏នឹងបង្កើតឱកាសធ្វើអាជីវកម្មតាមរយៈការឧទ្ទេសនាមបណ្ដាបច្ចេកវិទ្យាអំពីការកាត់បន្ថយកាបូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ