ជប៉ុនកំណត់តម្លៃពិដានលើប្រេងឆៅរុស្ស៊ី លើកលែងតែប្រេងឆៅដែលនាំចូលពីរោងចក្រ Sakhalin-2
(VOVWORLD) - ការសម្រេចរបស់រដ្ឋាភិបាលជប៉ុនត្រូវបាននាំចេញ ក្រោយកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២ ធ្នូ របស់ក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក G7 (ជប៉ុនជាសមាជិក) ស្តីពីការដាក់តម្លៃពិដានលើប្រេងឆៅរបស់រុស្ស៊ីក្នុងតម្លៃ ៦០ ដុល្លារ/ធុងបារ៉ែល។
ស្ថានីយ៍បូមប្រេងនៅភូមិ Yamashi សង្កាត់ Almetyevsk។ រូបថត៖ AP/VNA |
ចាប់ពីថ្ងៃទី ៥ ធ្នូ ជប៉ុនបានចាប់ផ្តើមដាក់តម្លៃពិដានលើប្រេងឆៅរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនបានប្រកាសថានឹងលើកលែងតែប្រេងឆៅ ដែលនាំចូលពីរោងចក្រ Sakhalin-2 ប៉ុណ្ណោះ។ រដ្ឋាភិបាលជប៉ុនបានអះអាងថា ការលើកលែងការកំណត់តម្លៃពិដានលើប្រេងឆៅនាំចូលពីគម្រោង Sakhalin-2 នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី គឺជាការសម្រេចសមស្របតាមសន្តិសុខថាមពលរបស់ជប៉ុន។ ក្រុមហ៊ុនធ្វើអាជីវកម្មថាមពលជប៉ុនបានកាន់កាប់ភាគហ៊ុនក្នុងគម្រោងនេះ ក្រោយពីក្រុមហ៊ុន Shell បានចាកចេញពីគម្រោង។
ការសម្រេចរបស់រដ្ឋាភិបាលជប៉ុនត្រូវបាននាំចេញ ក្រោយកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២ ធ្នូ របស់ក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក G7 (ជប៉ុនជាសមាជិក) ស្តីពីការដាក់តម្លៃពិដានលើប្រេងឆៅរបស់រុស្ស៊ីក្នុងតម្លៃ ៦០ ដុល្លារ/ធុងបារ៉ែល។
ចាប់តាំងពីថ្ងៃទី ៥ ខែធ្នូ ក្រៅពី G7 មក សហភាពអឺរ៉ុប (EU) និងអូស្ត្រាលីក៏បានចាប់ផ្តើមដាក់តម្លៃពិដានលើប្រេងឆៅដែលនាំចេញតាមផ្លូវសមុទ្រពីរុស្ស៊ីក្នុងតម្លៃ ៦០ ដុល្លារ/ធុងបារ៉ែល។
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៥ ធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា តម្លៃពិដានដែលប្រទេសលោកខាងលិចដាក់លើប្រេងរបស់រុស្ស៊ីនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានអស្ថិរភាព។ រុស្ស៊ីកំពុងរៀបចំមធ្យោបាយឆ្លើយតបនឹងសកម្មភាពរបស់ G7 និងសម្ព័ន្ធមិត្ត៕