ជប៉ុនខិតខំប្រឹងប្រែងដើរតួនាទីជាអាជ្ញាកណ្ដាល សម្រុះសម្រួល​រវាង​អាមេរិកនិងអ៊ីរ៉ង់

(VOVWORLD) -នាបច្ចុប្បន្ននេះ ភាគីទាំងពីកំពុងរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រីលោក Shinzo Abe ជាមួយមេដឹកនាំជាន់ខ្ពស់ខាងស្មារតី លោក Ali Khamenei និងប្រធានាធិបតីលោក Hassan Rouhani ។
ជប៉ុនខិតខំប្រឹងប្រែងដើរតួនាទីជាអាជ្ញាកណ្ដាល សម្រុះសម្រួល​រវាង​អាមេរិកនិងអ៊ីរ៉ង់ - ảnh 1 លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន

នាថ្ងៃទី ៦ ខែមិថុនា រដ្ឋាភិបាលជប៉ុនបានប្រកាសថា លោក Shinzo Abe នាយករដ្ឋមន្ត្រីនៃប្រទេសនេះ នឹងទៅធ្វើទស្សនកិច្ចនៅ អ៊ីរ៉ង់ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនាខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងពេលជាង ៤ ទសវត្សរ៍កន្លងទៅ។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Shinzo Abe នឹងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលត្រូវបានអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់) ចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ទោះបីជាអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយឯកតោភាគី ហើយទីក្រុងតេអ៊ីរ៉ង់បានប្រកាសថានឹងបញ្ឈប់អនុវត្តន៍ការសន្យាមួយចំនួនក្នុងមាត្រានៃកិច្ចព្រមព្រៀងនេះ កាលពីខែមុនក៏ដោយ។ នាបច្ចុប្បន្ននេះ ភាគីទាំងពីកំពុងរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រីលោក Shinzo Abe ជាមួយមេដឹកនាំជាន់ខ្ពស់ខាងស្មារតី លោក Ali Khamenei និងប្រធានាធិបតីលោក Hassan Rouhani ។

មុននេះ កាលពីខែឧសភាកន្លេងទៅ នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងតូក្យូនោះ លោកនាយករដ្ឋមន្ត្រី Shinzo Abe បានសម្ដែងគោលបំណងចង់បង្កលក្ខណៈងាយស្រួល ឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់អនុវត្តន៍ការចរចា ដើម្បីបញ្ជៀសការប្រឈមយោធាដាក់គ្នាទៅវិញទៅមកនៅតំបន់មជ្ឈឹមបូព៌ា។ លោក Donald Trump ក៏បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះរបស់លោក Shinzo Abe ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ