ជប៉ុនជួយសង្គ្រោះនាវិកចំនួន ៦០ នាក់ មកពីនាវានេសាទកូរ៉េខាងជើង

(VOVWORLD) -យោងតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជប៉ុន NHK និងទីភ្នាក់ងារសារព័ត៌មានក្យូដូបានឲ្យដឹងថា នៅពេលដែលនាវានេសាទត្រីចាប់ផ្ដើមលិចនោះ នាវិកកូរ៉េខាងជើងទាំងអស់ត្រូវបាននាវាយាមល្បាតរបស់ជប៉ុនជួយសង្គ្រោះ។

នាថ្ងៃទី ៧ ខេតុលា នាវិកកូរ៉េខាងជើង ចំនួន ៦០ នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាវានេសាទត្រីរបស់ពួកគេបានប៉ះទង្គិចជាមួយនាវាយាមល្បាតរបស់ជប៉ុននាវេលាម៉ោង ៩ នាថ្ងៃដដែល ដែលមានចម្ងាយឆ្ងាយពីឧបទ្វីប Noto ខេត្ត Ishikawa ប្រទេសជប៉ុន ប្រវែង៣៥០ គីឡូម៉ែត្រ តាមទិស ឦសាន។

យោងតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជប៉ុន NHK និងទីភ្នាក់ងារសារព័ត៌មានក្យូដូបានឲ្យដឹងថា នៅពេលដែលនាវានេសាទត្រីចាប់ផ្ដើមលិចនោះ នាវិកកូរ៉េខាងជើងទាំងអស់ត្រូវបាននាវាយាមល្បាតរបស់ជប៉ុនជួយសង្គ្រោះ។ បន្ទាប់មក នាវិកក៉រូខាងជើងទាំងនេះត្រូវបានប្រគល់ជូននាវានេសាទត្រីកូរ៉េខាងជើងនៅក្បែរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ