ជប៉ុនជំរុញផែនការបញ្ជូនកងទ័ពទៅកាន់តំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុនលោក  Abe Shinzo បានពិភាក្សាអំពីផែនការបញ្ជូន កងកម្លាំងស្វ័យការពារ (SDF) ទៅកាន់តំបន់មជ្ឈឹមបូព៌ាក្នុងពេលជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃទី ២០ ខែធ្នូ។
ជប៉ុនជំរុញផែនការបញ្ជូនកងទ័ពទៅកាន់តំបន់មជ្ឈឹមបូព៌ា - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក  Abe Shinzo និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖AP)

នៅក្នុងកិច្ចប្រជុំនេះ ជាមួយនឹងការសំដែងនូវគោលជំហរក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈឹមបូព៌ា លោក Abe Shinzo បានលើកច្បាស់អំពីរបៀបដែលប្រទេសជប៉ុនមានបំណងចង់រួមចំណែកដល់ស្ថេរភាពនិងសន្តិភាពនៅមជ្ឈឹមបូព៌ាតាមរយៈការបញ្ជូនកងកម្លាំង SDF ទៅកាន់តំបន់នេះ។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ជប៉ុន និងបានសង្កត់ធ្ងន់ថាលោកយល់ច្បាស់អំពីគោលបំណងរបស់ជប៉ុនក្នុងការចូលរួមចំណែកដល់សុវត្ថិភាពនាវាដែលពាក់ព័ន្ធតាមរយៈគំនិតផ្តួចផ្តើមដោយឡែករបស់ខ្លួន។ លទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជាមូលដ្ឋានមួយសម្រាប់ប្រទេសជប៉ុនក្នុងការអនុម័តលើការបញ្ជូនកងកម្លាំង SDF ទៅកាន់មជ្ឈឹមបូព៌ាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៧ ខែធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ