ជប៉ុនដាក់ពង្រាយយន្តហោះចំបាំងក្នុងការរារាំងយន្តហោះគ្មានអ្នកបើកបររបស់ចិន
(VOVWORLD) - កងទ័ពអាកាសជប៉ុនបានដាក់ពង្រាយយន្តហោះចំបាំងធុន F-15 ចំនួន ២ គ្រឿងទៅកាន់ដែនអាកាសជុំវិញប្រជុំកោះជំលោះលើសមុទ្រ Hoa Tung ដែលភាសាជប៉ុនហៅ ថា Senkaku រីឯភាសាចិនហៅថា Dao Yu។
ជប៉ុនដាក់ពង្រាយយន្តហោះចំបាំងក្នុងការរារាំងយន្តហោះគ្មានអ្នកបើកបររបស់ចិន |
(VOVworld) – កងទ័ពអាកាសជប៉ុនបានដាក់ពង្រាយយន្តហោះចំបាំងធុន F-15 ចំនួន ២ គ្រឿងទៅកាន់ដែនអាកាសជុំវិញប្រជុំកោះជំលោះលើសមុទ្រ Hoa Tung ដែលភាសាជប៉ុនហៅ ថា Senkaku រីឯភាសាចិនហៅថា Dao Yu។ ថ្លែងមតិនៅ សន្និសីទកាសែតនៅទីក្រុងតូក្យូ ជប៉ុន នាថ្ងៃទី ១៩ ឧសភា បន្ទាប់ពីសម័យប្រជុំ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomo Inada បានឲ្យដឹងថា ៖ យន្តហោះចំបាំងទាំងពីរគ្រឿងនេះត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ យន្តហោះគ្មានអ្នកបើកបរ (UAV) របស់ចិនដែលបានរំលោភទៅលើដែនអាកាស របស់ជប៉ុននៅជុំវិញប្រជុំកោះ Sensaku មុននេះ ១ ថ្ងៃ។ ឡើងសម្លេងរិះគន់ការ ដែល នាវាយាមល្បាតចំនួន ៤ គ្រឿងរបស់ចិនបានឈានចូលតំបន់ដែនសមុទ្រ នេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomo Inada បានអះអាងថា៖ «នេះ គឺជាទង្វើរំលោភទៅលើអធិបតេយ្យភាពដ៏ធ្ងន់ធ្ងរហើយនឹងបង្កើនភាពតានតឹង»។ នៅសន្និសីទកាសែតផ្សេងទៀត ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានវាយតំលៃថា៖ ទង្វើរបស់ចិនគឺ «ទង្វើបង្ករឿងហេតុតាមរូប សណ្ឋានថ្មីរបស់ចិន» ព្រមទាំង ប្រឆាំងជំទាស់យ៉ាងខ្លាំងទង្វើដែលមិនអាចទទួលយកបានឡើយនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៩ ឧសភា បណ្ដាយន្តហោះចំបាំងរបស់ចិនបានរាំងស្កាត់យន្តហោះយោធារបស់អាមេរិកមួយនៅ សមុទ្រ Hoa Tung។ ភាគីអាមេរិកចាត់ទុកនេះគឺជាទង្វើមិនជំនាញទេ៕