ជប៉ុនតែងតំាងឯកអគ្គរដ្ឋទូតថ្មីប្រំានៅអាស៊ាន

(VOVworld)-នាថ្ងៃទី ១៣មិនា ជប៉ុនបានតែងតាំងលោក Kimihiro Ishikane ធ្វើជាឯក
 អគ្គរដ្ឋទូតនៅ សមាគម បណ្តាប្រជាជាតិអាស៊ីអាគ្លេយ៌(អាស៊ាន) ។ ថ្លែង មតិនៅ ក្នុងពិធីទទួលសាតាំងរបស់លោក Kimihiro Ishikane នៅទីស្នាក់ការ លេខាធិការដ្ឋាន
អាស៊ានប្រចាំ Jakarta ឥណ្ឌូនេស៊ី អគ្គលេខាធិការអាស៊ាន Surin Pitsuwan បានអប់អរសាទរចំពោះការដែលជប៉ុនតែងតាំងឯកអគ្គរដ្ឋទូត Kimihiro Ishikane និងជឿជាក់ថា បទពិសោធន៌ដ៏សម្បូររបស់លោក នឹងរួម ចំណែកជំរុញទំនាក់ទំនងដៃគូរអាស៊ាន ជប៉ុន។ រីឯខ្លួនឯងវិញ ឯកអគ្គរដ្ឋទូត Kimihiro Ishikane បានសង្កត់ធ្ងន់ដល់សារៈសំខាន់នៃភូមិសាស្រ្ត នយោបាយ របស់អាស៊ានចំពោះផលប្រយោជន៌របស់ជប៉ុន និងអះអាងថា សន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង របស់អាស៊ានមានការ ទាក់ទិនផ្ទាល់ដល់ សន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿងរបស់តំបន់អាស៊ីបូព៌ាទាំងមូល រួមទាំងប្រទេសជប៉ុទៀតផង។

ប្រតិកម្មទៅវិញ

ផ្សេងៗ