ជប៉ុនត្រៀមខ្លួនជាស្រេចទប់ទល់នឹងព្យុះទីហ្វុងពីរបន្ទាប់ពីព្យុះទីហ្វុង Hagibis

(VOVWORLD) - នៅក្នុងសប្តាហ៍នេះ ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថា នឹងបន្តទទួលរងនូវព្យុះទីហ្វុងដ៏សាហាវពីរបន្ថែមទៀត បន្ទាប់ពីព្យុះ Hagibis ដែលបានបោកបក់និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងមនុស្សនិងសម្ភារៈនៅតំបន់ខាងជើងនិង       កណ្តាលនៃប្រទេសនេះក្នុងរយៈពេលជិត ១០ ថ្ងៃកាលពីមុននោះ។
ជប៉ុនត្រៀមខ្លួនជាស្រេចទប់ទល់នឹងព្យុះទីហ្វុងពីរបន្ទាប់ពីព្យុះទីហ្វុង Hagibis - ảnh 1 ជប៉ុនត្រៀមខ្លួនជាស្រេចទប់ទល់នឹងនឹងព្យុះទីហ្វុងពីរបន្ទាប់ពីព្យុះទីហ្វុង Hagibis (រូបថត៖ TTXVN)

នាថ្ងៃទី ២១ ខែតុលា ស្ថាប័នឧតុនិយមជប៉ុនបានជូនដំណឹងថាព្យុះទីហ្វុងមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Shikoku ភាគនិរតីនៃប្រទេសជប៉ុន។ ព្យុះនេះកំពុងធ្វើចលនាតាមទិសភាគឦសាន ដោយមានកម្លាំងខ្យល់បោកបកនៅចំកណ្តាលផ្ចិតនៃព្យុះឡើងដល់ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងនេះដែរនៅភាគខាងត្បូងប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ គេក៏បានព្យាករណ៍ថានឹងទទួលរងនូវព្យុះទីហ្វុងដ៏សាហាវមួយផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ