ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ឡើងវិញទំនាក់ទំនងទ្វេភាគី
(VOVworld) – នាថ្ងៃទី ១ កក្កដា ជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពផ្សារភ្ជាប់ឡើងវិញ
ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរាល់ការខ្វែងគំនិតអំពីប្រវត្តិសាស្ត្រសង្គ្រាមនិងជំលោះជុំវិញ
ប្រជុំកោះដែលភាសាកូរ៉េហៅថា Dokdo និងភាសារជប៉ុនហៅថា Takeshima។ ថ្លែងមតិ
ក្រោយពីជំនួបទ្វេភាគីនៅខាងក្រៅវេទិការសន្តិសុខតំបន់ អាស៊ាន (ARF) នៅប៊្រុយណេ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា៖ ជំនួបនេះបានបង្កើត
គ្រិះស្ថានសំរាប់ការកសាងទំនាក់ទំនង ពហុភាគីនិងឆ្ពោះទៅអនាគតរវាងជប៉ុននិងកូ
រ៉េខាងត្បូង។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំង ២ រូបបានឯកភាពអំពីការជំរុញរាល់ជំនួបជាន់
ខ្ពស់ទ្វេភាគី ក្នុងនោះ មានការរៀបចំការសន្ទនារវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Guen Hye នាពេលខាងមុខ៕
|
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida (Image: Vietnamplus) |