ជប៉ុននិងបារាំងប្រឆាំងជំទាស់អំពើដោយឯកតោភាគីនៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើត

ជប៉ុននិងបារាំងប្រឆាំងជំទាស់អំពើដោយឯកតោភាគីនៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើត - ảnh 1
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP)

(VOVworld) - សារព័ត៌មានជប៉ុននាថ្ងៃទី២១ មិនា បានផ្សាយថា ក្នុងដំណើរទស្សន
កិច្ចនៅអឺរ៉ុបរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida អ្នកដឹកនាំផ្នែកការ
ទូតរូបនេះបានជួបចរចារជាមួយសមភាគីបារាំងលោក Jean-Marc Ayrault ស្ដីអំពី
ការជំរុញកិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម លើទូទាំងពិភព
លោក។នៅទីនេះ រដ្ឋមន្រ្តីទាំងពីររូបនេះក៏ថ្លែងបទសន្ទរកថាសំ ដៅប្រឆាំងជំទាស់
សកម្មភាពដោយឯកតោភាគីរបស់ប្រទេសណាក៏ដោយដែល ធ្វើឲ្យផ្លាស់ប្ដូនូវ
សភាពដើមនៅតំបន់សមុទ្រចិនខាងកើតនិងសមុទ្រខាងកើត ក្នុងនោះមានអំពើ
ព្រងើយកន្ត្រើយច្បាប់អន្តរជាតិរបស់ចិននៅតំបន់សមុទ្រ ជំលោះនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ