ជប៉ុននិងវៀតណាមជាដៃគូយុទ្ធសាស្ត្របើកទូលាយ

(VOVWORLD) -នាយប់ថ្ងៃទី៨មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់ព្រលាន យន្តហោះអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន កិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមសន្និសីទអនាគតអាស៊ីលើកទី២៣តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី ៨មិថុនា។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សន កិច្ចនេះ។ លោក Le Hoai Trung បានលើកច្បាស់ថា ជប៉ុននិងវៀតណាមជាដៃគូ យុទ្ធសាស្រ្តបើកទូលាយ។នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc នៅប្រទេស ជប៉ុនគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី លើគ្រប់វិ ស័យ។ ភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅធំៗរួមទាំងដាក់ចេញវិធានការជាក់ ស្តែងជាច្រើនផងដែរ។

ជប៉ុននិងវៀតណាមជាដៃគូយុទ្ធសាស្ត្របើកទូលាយ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe (រូបថតៈ VOV) 

        លើកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខ ភាគីទាំងពីរអះអាងថា ប្រ ទេស ទាំងពីរជាដៃគូសំខាន់របស់គ្នានិងមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជា ច្រើន។ ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើនទំនុកទុកចិត្តនយោបាយនិងរក្សាជាប្រ ចាំឆ្នាំរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន ឯកភាពអំពីសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវា ចរណ៍ អាកាសចរណ៍ ហើយភាគីទាក់ទិននានាគ្មានសកម្ម ភាពឯកតោភាគីដែលធ្វើឲ្យ ផ្លាស់ប្តូរសភាពដើមលើសមុទ្រខាងកើត។ រួមជាមួយគ្នានោះ ជម្រុញការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុ វត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែង ការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិតំបន់ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យឆាប់មានសុពលភាព។

        ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីលើកទី២៣ ដែលបានរៀបចំនៅទីក្រុងតូក្បូចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦មិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ