ជប៉ុន​និង​ហ្វីលីពីន​បារម្ភ​ពី​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - នៅថ្ងៃទី ៩ ខែមេសា រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសជប៉ុន រួមជាមួយងសមភាគីហ្វីលីពីនបានចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខតាមទម្រង់ "២+២" ជាលើកដំបូងដែលបានប្រព្រឹត្តិទៅនៅទីក្រុងតូក្យូ។
ជប៉ុន​និង​ហ្វីលីពីន​បារម្ភ​ពី​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1រូបថត៖ AFP

ក្នុងក្របខណ្ឌនៃកិច្ចសន្ទនានេះ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា បន្ទាប់ពីកិច្ចសន្ទនា នឹងប្រព្រឹត្តិទៅសន្និសីទសារព័ត៌មានរួម ជាមួយសេចក្តីថ្លែងការណ៍រួមដែលបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ទ្វេ ភាគី។ ក្រៅពីនេះ បណ្តារដ្ឋមន្ត្រីនឹងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសេដ្ឋកិច្ច ដូចជាការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលចាំបាច់។

សូមគូសបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានយល់ព្រម ចាប់ផ្តើមកិច្ចសន្ទនាសន្តិសុខតាមទម្រង់ "២+២"។ នាថ្ងៃទី ៨ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានទទួលជួបជាមួយរដ្ឋមន្ត្រីហ្វីលីពីននៅទីក្រុងតូក្យូ ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលជាមួយគ្នាដើម្បីគោលដៅធានាតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ។ ហ្វីលីពីនគឺជាប្រទេសអាស៊ានទីពីរដែលបានបើកកិច្ចសន្ទនា ២+២ ជាមួយជប៉ុន បន្ទាប់ពីឥណ្ឌូនេស៊ី៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ