ជប៉ុននិងអាមេរិកប្រឆាំងជំទាស់នឹងសកម្មភាពរបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung

(VOVWORLD) - ទាក់ទិនដល់អំពើរបស់ចិននាពេលថ្មីៗ នេះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung នោះ ភាគីទាំងពីរបានឯកភាពលើ ទស្សនៈដូចគ្នាដោយព្រួយបារម្ភយ៉ាងជ្រាលជ្រៅនិងប្រឆាំងជំទាស់នឹងអំពើផ្លាស់ប្ដូរសភាពការណ៍ ដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតនិង សមុទ្រ Hoa Tung។ 
ជប៉ុននិងអាមេរិកប្រឆាំងជំទាស់នឹងសកម្មភាពរបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung  - ảnh 1នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo (ខាងស្ដាំ) និង ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Mark Milley (រូបថត៖ NHK)

  នាថ្ងៃទី១២ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បានអញ្ជើញ ទទួលជួបជាមួយប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Mark Milley ដែល កំពុងមកបំពេញទស្សនកិច្ចនៅជប៉ុន។ ទាក់ទិនដល់អំពើរបស់ចិននាពេលថ្មីៗ នេះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung នោះ ភាគីទាំងពីរបានឯកភាពលើ ទស្សនៈដូចគ្នាដោយព្រួយបារម្ភយ៉ាងជ្រាលជ្រៅនិងប្រឆាំងជំទាស់នឹងអំពើផ្លាស់ប្ដូរសភាពការណ៍ ដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតនិង សមុទ្រ Hoa Tung។ ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃកិច្ចសហប្រតិ បតិ្តការត្រីភាគីរវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងក្នុងបញ្ហាសំណូមពរអោយ ស.ប.បកូរ៉េអនុវត្តការបំផ្លាញចោលទាំងស្រុងនិងមានការផ្ទៀងផ្ទាត់ចំពោះនុយក្លេអ៊ែរនិងកាំជ្រួចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ