ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក

ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក - ảnh 1
ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក។ (Image: Vietnam+)

(VOVworld) – ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក។ នេះគឺជាកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ជាមួយ
សមភាគីជប៉ុន លោក Shinzo Abe ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ឥណ្ឌា
នាថ្ងៃទី ២៥ មករា។ នេះគឺជាលើកដំបូងដែលកំលាំងការពារឆ្នេសមុទ្ររបស់ ជប៉ុនចូលរួមការធ្វើសមយុទ្ធរួមជាមួយកងទ័ពជើងទឹករបស់អាមេរិកនិងឥណ្ឌា
គិតតាំងពីពេល តូក្យូបានធ្វើកូបនីយកម្មកោះចំនួន ៣ ក្នុងចំណោមកោះចំនួន ៥ ចំណុះប្រជុំកោះជំលោះដែលភាសាជប៉ុនហៅថា៖ Senkaku ឬភាសាចិនហៅថា៖
Dao Yu ក្នុងឆ្នាំ ២០១២។ ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងបន្តសហប្រតិបត្តិការ លើវិស័យកងទ័ពជើងទឹក ដូចជា អនុវត្តការធ្វើសមយុទ្ធទ្វេភាគីនិងកិច្ចប្រជុំ មួយ
នាខែ មិនា ខាងមុខនេះ។ ក្នុងកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រី Abe ក៏បានប្រកាស
អំពីខ្ទង់កម្ចីសំរាប់ឥណ្ឌាដែលមានកំលៃ ២​ ពាន់លានដុល្លាអាមេរិក ដើម្បីបើកទូ
លាយប្រព័ន្ធ subway នៅរដ្ឋធានី New Dehli ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ