ជប៉ុនបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - តាមគម្រោង ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ លោក Toshimitsu Motegi នឹងធ្វើទស្សនកិច្ចនៅប្រទេសចំនួន ៧ រួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីស្រាអែល ហ្ស៊កដានី ប៉ាឡេស្ទីន ទួរគីនិងកាតា។

ជប៉ុនបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មជ្ឈឹមបូព៌ា - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi  (រូបថត៖ Reuters)

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នឹងធ្វើទស្សនកិច្ចនៅមជ្ឈឹមបូព៌ាចាប់ពីថ្ងៃទី ១៥ ខែសីហា ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ តាមគម្រោង ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ លោក Toshimitsu Motegi នឹងធ្វើទស្សនកិច្ចនៅប្រទេសចំនួន ៧ រួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីស្រាអែល ហ្ស៊កដានី ប៉ាឡេស្ទីន ទួរគីនិងកាតា។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសលោក Motegi បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះតំបន់មជ្ឈឹមបូព៌ា តាមរយៈការរួមចំណែករបស់ប្រទេសខ្លួនលើសន្តិភាពនិងវិបុលភាពសម្រាប់តំបន់មជ្ឈឹមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទាក់ទងនឹងរដ្ឋបាលថ្មីនៅអ៊ីរ៉ង់និងអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសលោក Motegi បានឲ្យដឹងថា លោកចង់ពិភាក្សាដោយស្មោះត្រង់អំពីទស្សនៈរបស់លោក លើស្ថានភាពតំបន់និងសហការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីជំរុញស្ថិរភាពក្នុងតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ