ជប៉ុនបញ្ជាក់ថា មាន ៣៥៥ ករណី ឆ្លងវីរុសលើនាវា Diamond Princess

(VOVWORLD) - នាវា Diamond Princess បានដឹកមនុស្សចំនួន ៣.៧០០ នាក់ (អ្នកដំណើរប្រមាណ ៣.៤០០ នាក់ រួមទាំងក្រុមនាវិក) បានចាកចេញពីកំពង់ផែ Yokohama កាលពីថ្ងៃទី ២០ ខែមករា ហើយបានវិលត្រឡប់មកកំពង់ផែវិញកាលពីថ្ងៃទី៣ ខែកុម្ភៈ។
ជប៉ុនបញ្ជាក់ថា មាន ៣៥៥ ករណី ឆ្លងវីរុសលើនាវា  Diamond Princess - ảnh 1 នាវា Diamond Princess (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រកាសថា មាន ៧០ ករណីបន្ថែមទៀត បានឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-១៩  ដែលបណ្ដាលពី វីវុសកូរ៉ូណាប្រភេទថ្មី nCoV នៅលើនាវា  Diamond Princess ដែលកំពុងត្រូវបានដាក់នៅដាច់ដោយឡែកនៅ ទីក្រុង Yokohama ក្នុងរយៈពេល ២ សប្ដាហ៍ ពោលគឺរហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ។ អាស្រ័យហេតុនេះ ករណីឆ្លងជំងឺនៅលើនាវានេះបានកើនឡើង ៣៥៥ នាក់ ដែលក្នុងនោះ មាន ៧៣ ករណី គ្មានរោគសញ្ញាណាមួយឡើយ។

សូមបញ្ជាកថា នាវា Diamond Princess បានដឹកមនុស្សចំនួន ៣.៧០០ នាក់ (អ្នកដំណើរប្រមាណ ៣.៤០០ នាក់ រួមទាំងក្រុមនាវិក) បានចាកចេញពីកំពង់ផែ Yokohama កាលពីថ្ងៃទី ២០ ខែមករា ហើយបានវិលត្រឡប់មកកំពង់ផែវិញកាលពីថ្ងៃទី៣ ខែកុម្ភៈ។ អ្នកដំណើរម្នាក់បានចុះពីនាវានេះនៅហុងកុង (ចិន) ក្រោយមក អ្នកដំណើររូបនេះបានរកឃើញមានផ្ទុក Covid (nCoV) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ