ជប៉ុនបដិសេធកូរ៉េខាងត្បូងតភ្ជាប់ឡើងវិញនូវជំនួយមនុស្សធម៌ទៅកូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ២៣ មករា រដ្ឋមន្ត្រីការបទេសជប៉ុនលោក Tara Kono បានឡើងសម្លេងបដិសេធចំពោះការដែលកូរ៉េខាងត្បូងមានបំណងតភ្ជាប់ឡើងវិញនូវជំនួយ មនុស្សធម៌ទៅកូរ៉េខាងជើង
ជប៉ុនបដិសេធកូរ៉េខាងត្បូងតភ្ជាប់ឡើងវិញនូវជំនួយមនុស្សធម៌ទៅកូរ៉េខាងជើង - ảnh 1 ជប៉ុនបដិសេធកូរ៉េខាងត្បូងតភ្ជាប់ឡើងវិញនូវជំនួយមនុស្សធម៌ទៅកូរ៉េខាងជើង

នាថ្ងៃទី ២៣ មករា រដ្ឋមន្ត្រីការបទេសជប៉ុនលោក Tara Kono បានឡើងសម្លេងបដិសេធចំពោះការដែលកូរ៉េខាងត្បូងមានបំណងតភ្ជាប់ឡើងវិញនូវជំនួយ មនុស្សធម៌ទៅកូរ៉េខាងជើង ព្រមទាំងថ្លែងថានាបច្ចុប្បន្ននេះគ្មានវិធានការណាមួយប្រដោយប្រសិទ្ធភាព ដូចនឹងការដាក់សម្ពាធទៅលើព្រុងយ៉ាងឡើយ។ ក្នុងការឆ្លើយ សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននោះ លោក  Kono បានឲ្យដឹងថា សេចក្ដីថ្លែងការណ៍ថ្នាក់ប្រធាននៅក្នុងសន្និសីទជាន់ខ្ពស់ស្ដីពីកូរ៉េខាងជើងនៅកាណាដាតាំងពីសប្ដាហ៍មុននោះ បានបញ្ជូននូវសារថា ប្រទេសទាក់ទិននានាសុទ្ធតែឯកភាពបង្កសម្ពាធជាអតិបរមាចំពោះព្រុងយ៉ាង។

មុននោះ ក្នុងបទសុន្ទរកថាអំពីគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុននៅក្នុងសម័យបើកកិច្ចប្រជុំសភានាថ្ងៃទី ២២ មករានោះ លោក Kono បានអះអាងថាកូរ៉េខាងជើងបានបង្កឡើងហានិភ័យដ៏ធំបំផុតតាំងពីមុនមក ចំពោះជប៉ុន និងពិភពលោក ហេតុដូច្នេះ តូក្យូនឹងរក្សាទស្សនៈអំពីការបង្កសម្ពាធជាអតិបរមា សំដៅបង្ខំឲ្យព្យុងយ៉ាងផ្លាស់ប្ដូរគោលនយោបាយកាំជ្រួច នុយក្លេអែ និងដោះស្រាយបញ្ហាចំណាប់ខ្លាំងជាជនជាតិជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ