ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ TPP

ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ TPP - ảnh 1
ប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា ជប៉ុនបានចូលរួមជាផ្លូវការក្នុងការចរចារ អំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរី ធំបំផុតលើសកលលោក។ បណ្ដាមន្ត្រីជប៉ុនបានឲ្យដឹងថា៖ ក្នុងរយៈពេល ៣ ថ្ងៃ ចុងក្រោយនៃរង់ចរចារនេះដែលបានប្រព្រឹត្តទៅនៅម៉ាឡេស៊ី គណៈប្រតិភូជប៉ុន គ្រាន់តែដំណើការចរចារអំពីកម្មសិទ្ធិបញ្ញា បរិស្ថាន បញ្ហាគត្តិយុត្តនិង បែបបទ។ រដ្ឋាភិបាលជប៉ុនកំពុងស្វែងរកវិធានការលុបចោលរាល់ឧបសគ្គពាណិជ្ជកម្ម​ សំដៅជំរុញការនាំចេញរថយន្តនិងបណ្ដាមុខទំនិញកែច្នៃផ្សេងៗ ទៀត។ ប៉ុន្តែ ជប៉ុននៅសន្យាការពារបណ្ដាមុខទំនិញកសិផលរបស់ខ្លួនតាមរយៈ វាយពន្ធនាំ
ចូលចំពោះមុខទំនិញនេះ។ តាមគំរោង គណៈប្រតិភូជប៉ុននឹងដំណើរការ ចរចារដោយឡែកជាមួយគណៈប្រតិភូនៃប្រទេសផ្សេងទៀត ដើម្បីប្រមូល ផ្តុំព័ត៌មាននិងពន្យល់អំពីទស្សនៈរបស់តូក្យូចំពោះបញ្ហាពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ