ជប៉ុនបាន​ប្តេជ្ញា ជួយឧបត្ថម្ភ​​​អាហ្វ្រិកក្នុង​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​

(VOVWORLD) - សន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍអាហ្រ្វិក (TICAD) ថ្នាក់រដ្ឋមន្ត្រីបានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ីនធឺណែត ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២៦ និង ២៧ ខែមីនា)។
ជប៉ុនបាន​ប្តេជ្ញា ជួយឧបត្ថម្ភ​​​អាហ្វ្រិកក្នុង​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ថ្លែងនៅក្នុងសន្និសីទ។ (រូបថត៖ mofa.go.jp)

សន្និសីទនេះ មានការចូលរួមពីតំណាងប្រទេសចំនួន ៥០ នៅទ្វីបអាហ្វ្រិក និងត្រូវបានសហឧបត្ថម្ភដោយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសហភាពអាហ្វ្រិក (AU) រួមទាំងសហគ្រាសឯកជនរបស់ប្រទេសជប៉ុនផងដែរ។

ថ្លែងសុន្ទរកថាបើកសន្និសីទ លោករដ្ឋមន្ត្រីការបរទេស Hayashi បានឲ្យដឹងថា ប្រទេសជប៉ុនបានប្តេជ្ញា រួមចំណែកបន្ថែមទៀតក្នុងការអនុវត្តរបៀបវារៈ ២០៦៣ របស់ទ្វីបអាហ្រ្វិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ដោយផ្តោតកិច្ចសហប្រតិបត្តិការសំខាន់ៗលើប្រជាជន និងគុណភាពកំណើន។ ជប៉ុននឹងលើកទឹកចិត្តដល់វិស័យឯកជនរបស់ខ្លួនឱ្យពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភបណ្តាប្រទេសអាហ្វ្រិកក្នុងការស្តារឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង។

សន្និសីទនេះ បានពិភាក្សាអំពីបញ្ហាអាទិភាពសម្រាប់ការអភិវឌ្ឍតំបន់អាហ្រ្វិក នៅជុំវិញសសរស្តម្ភសំខាន់ៗចំនួនបី គឺសេដ្ឋកិច្ច សន្តិសុខ សន្តិភាពនិងស្ថិរភាព សំដៅឆ្ពោះទៅរកកិច្ចប្រជុំកំពូល TICAD លើកទី ៨ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែសីហាខាងមុខ៕       

 

ប្រតិកម្មទៅវិញ

ផ្សេងៗ