ជប៉ុនប្រឆាំងជំទាស់ការដែលនាវារបស់ចិនចូលទៅតំបន់សមុទ្រជំលោះ

(VOVworld) – នាថ្ងៃទី ៨ មករា ក្រសួងការបរទេសជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូត
ចិនប្រចាំនៅប្រទេសនេះដើម្បីប្រឆាំងជំទាស់ការដែលបណ្ដានាវារបស់ចិនបន្តចូល
ទៅតំបន់សមុទ្រជុំវិញប្រជុំកោះជំលោះ ដែលភាសាជប៉ុនហៅថា Senkaku និងភាសារ
ចិនហៅថា Dao Yu លើសមុទ្រ Hoa Tung។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក  
Akitaka Saiki បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន លោក Cheng Yonghua ដើម្បីប្រឆាំងជំទាស់រឿងហេតុពោលខាងលើ ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋអំណាចប៉េកាំង
បញ្ឈប់រាល់សកម្មភាព ប្រហាក់ប្រហែល។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន
បានអះអាងនូវអធិបតេយ្យភាពរបស់ប្រទេសនេះចំពោះប្រជុំកោះជំលោះ Dao Yu/
Senkaku ។ ប៉ុន្តែ លោក Cheng Yonghua បានឲ្យដឹងថា៖ លោកនឹងផ្ញើសាររបស់រដ្ឋា
ភិបាលជប៉ុនទៅដល់ប៉េកាំង។ នេះគឺជាលើកដំបូង តូក្យូឲ្យកោះហៅឯអគ្គរដ្ឋទូតចិន
ប្រចាំនៅប្រទេសនេះ តាំងពីពេល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានទទួល
ដំណែង នាថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១២ កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ