ជប៉ុនផ្តោតសំខាន់លើការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និង​ជំរុញ​គោលនយោបាយ​កិច្ចការបរទេស

(VOVWORLD) - ស្ដីពីទំនាក់ទំនងកិច្ចការបរទេសនោះ លោកនាយករដ្ឋមន្ត្រី Kishida បានមានគោលបំណងចង់រៀបចំជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅលើពិភពលោក ជាពិសេសគឺជំរុញទំនាក់ទំនងជាមួយប្រធាធិបតីអាមេរិកលោក Joe Biden ។
ជប៉ុនផ្តោតសំខាន់លើការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និង​ជំរុញ​គោលនយោបាយ​កិច្ចការបរទេស - ảnh 1នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida (រូបថត៖ VNA)

នាថ្ងៃទី ១៤ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានរៀបចំផែនការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៥ ខែ តុលា មួយថ្ងៃបន្ទាប់ពីលោកបានរំលាយសភា មុនពេលអាណត្តិបច្ចុប្បន្ននេះរបស់សមាជិកសភាត្រូវបានបញ្ចប់នាថ្ងៃទី ២១ ខែតុលាខាងមុខ ដើម្បីរៀបចំការបោះឆ្នោតសកលមុនកាលកំណត់។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Kishida បានឲ្យដឹងថា កញ្ចប់គោលនយោបាយសេដ្ឋកិច្ចមួយដែលត្រូវបានចងក្រងនៅក្រោយការបោះឆ្នោតនឹងរួមមានទាំងជំនួយអភិវឌ្ឍន៍ និងការផលិតវ៉ាក់សាំងបង្ការជំងឺរាតត្បាត និងសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់តៃវ៉ាន់ (ចិន) - ក្រុមហ៊ុន ដែលមានគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបនៅប្រទេសជប៉ុន។

ស្ដីពីទំនាក់ទំនងកិច្ចការបរទេសនោះ លោកនាយករដ្ឋមន្ត្រី Kishida បានមានគោលបំណងចង់រៀបចំជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅលើពិភពលោក ជាពិសេសគឺជំរុញទំនាក់ទំនងជាមួយប្រធាធិបតីអាមេរិកលោក Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ