ជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងបច្ចេកវិទ្យានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន

(VOVWORLD) - ជាក់ស្តែងគឺ ជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៥០០ លានយ៉េន (ជិត ៤,៧៥ លានដុល្លារអាមេរិក) សម្រាប់គម្រោងចំនួន ២៣ នៅក្នុងប្រទេសចំនួន ៩ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ 
ជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងបច្ចេកវិទ្យានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ TTXVN)

រដ្ឋាភិបាលជប៉ុនគ្រោង នឹងផ្តល់ ហិរញ្ញប្បទានដល់បណ្តាគម្រោងសហប្រតិបត្តិការបច្ចេកវិទ្យារវាងក្រុមហ៊ុនជប៉ុននិងដៃគូនានានៅតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងគឺ ជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៥០០ លានយ៉េន (ជិត ៤,៧៥ លានដុល្លារអាមេ រិក) សម្រាប់គម្រោងចំនួន ២៣ នៅក្នុងប្រទេសចំនួន ៩ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គម្រោងទាំងនេះមានគោលបំណង ដោះស្រាយ រាល់បញ្ហាប្រឈមពាក់ពន្ធនឹងផលិតភាពកសិកម្មនិងគុណភាពសុខាភិបាលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខ។

ក្នុងចំណោមគម្រោងដែលគួរអោយកត់សំគាល់ទាំង ២៣ នៅវៀតណាមគឺសម្ព័ន្ធក្រុមហ៊ុន Sojitz Corp., នឹងផ្តល់ដល់ប្រជាកសិករចិញ្ចឹមជ្រូកនៅវៀតណាម នូវប្រព័ន្ធគ្រប់គ្រងផលិតកម្មផ្អែកលើបច្ចេកវិទ្យាព័ត៌ មាន។ ក្នុងពេលជាមួយគ្នានោះ         នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Toyota Tsusho Corp., និងក្រុមហ៊ុន ពាណិជ្ជកម្មដ៏ធំមួយចំនួនទៀតនឹងសហការជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនមួយប្រតិបត្តិការសេវាកម្មរថយន្តបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍ ដើម្បីផ្តល់នូវសេវាកម្មរួមបញ្ចូល រួមមានទាំងឡានក្រុងនិងតាក់ស៊ីទៀតផង។ នៅប្រទេសថៃ Hitachi Ltd  នឹងប្រើបញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យធំៗ ដើម្បីកែលម្អនូវសេវាកម្មវេជ្ជសាស្រ្ត។          យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ការជួយឧបត្ថម្ភនេះនឹងជួយក្រុមហ៊ុនជប៉ុន ពង្រីកទៅវិស័យពាណិជ្ជកម្មថ្មីៗ នៅអាស៊ីអាគ្នេយ៍ ព្រមទាំងជំរុញការបង្កើតសេវាកម្មឌីជីថលបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ