ជប៉ុនពិចារណាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនវៀតណាម

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា លោកនាយករដ្ឋមន្រ្តី Suga Yoshihideបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូថា ជប៉ុននឹងផ្ដល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៣០ លាន ជូនបណ្ដាប្រទេស។
ជប៉ុនពិចារណាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនវៀតណាម - ảnh 1(រូបថត៖ TTXVN)

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើផែនការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ជូនវៀតណាម។ ទូរទស្សន៍ NHK បានដកស្រង់ប្រសាសន៍របស់បណ្ដាមន្ត្រីជប៉ុនដែលថា ប្រទេសនេះ មានគោលបំណងចង់បញ្ជូនវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនវៀតណាម ក្នុងខែមិថុនានេះ ដោយមិនតាមរយៈយន្តការចែកចាយវ៉ាក់សាំងអន្តរជាតិឡើយ ព្រោះថាការផ្ដល់វ៉ាក់សាំងតាមរយៈយន្តការនេះនឹងចំណាយពេលវេលាច្រើនជាង។

មុននេះ នាថ្ងៃទី ២ ខែមិថុនា លោកនាយករដ្ឋមន្រ្តី Suga Yoshihideបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូថា ជប៉ុននឹងផ្ដល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៣០ លាន ជូនបណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ