ជប៉ុនមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមថែមទៀត

(VOVWORLD) - វៀតណាមជាដៃគូ របស់ជប៉ុន  ដើម្បីអនុវត្តបនីយកម្មតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកចំហ។

នាថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានប្រកាសថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅជប៉ុននាសប្តាហ៍ខាងមុខ ហើយតាមនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមគឺជាថ្នាក់ដឹកនាំបរទេសដើមដំបូង ដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ទទួលជួប ចាប់តាំងពីរពេលលោកកាន់ដំណែងនាដើមខែតុលាកន្លងទៅ។

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន  ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno និងជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាន អះអាងថា វៀតណាមជាដៃគូ របស់ជប៉ុន  ដើម្បីអនុវត្តបនីយកម្មតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកចំហ។ ជប៉ុនមានគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងជប៉ុន-វៀតណាម និងកសាងទំនុកទុកចិត្តផ្ទាល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ