ជប៉ុនរក្សាកំរិតជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់កងទ័ពអាមេរិក

ជប៉ុនរក្សាកំរិតជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់កងទ័ពអាមេរិក - ảnh 1
ទីប្រឹក្សាយោធាអាមេរិកប្រចាំនៅជប៉ុន (រូបថត៖nation.time.com)

(VOVworld) - នាថ្ងៃទី១៦ ធ្នូ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នឹងរក្សាកំរិតជួយឧបត្ថម្ភ
ហិរញ្ញវត្ថុចំនួន១,៦ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំសំរាប់កម្លាំងយោធាអាមេរិក
ដែលបោះទ័ពនៅប្រទេសអាស៊ីខាងកើតនេះ។រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio
 Kishida បានឲ្យដឹងថា កិច្ចព្រមព្រៀងពោលខាងលើគឺជាជំហាន មួយដ៏សមស្រប
សំដៅជួយឧបត្ថម្ភគោលនយោបាយស្ដារតុល្យភាពនៅទ្វីបអាស៊ី របស់អាមេរិកក្នុង
កាលៈទេសៈស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាក្រោយ
ពីការគិតគូលើស្ថានភាពហិរញ្ញវត្ថុមានកំរិតរបស់ជប៉ុនផងដែរ។ទាក់ទិនដល់ការ
បង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជប៉ុន-អាមេរិក លោក Kishida បាន អះអាងថា ជប៉ុននឹង
បន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិកសំដៅ ឆ្ពោះទៅសន្តិភាព ស្ថិរ
ភាព និងភាពសម្បូររុងរឿងសំរាប់ជប៉ុន តំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ