ជប៉ុនរក្សារឹងមាំនូវផែនការជំរុញ CPTPP ដោយមិនអើពើលើទង្វើថ្មីៗរបស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ២៦ មករា រដ្ឋមន្ត្រីស្ដារស្ថាបនាសេដ្ឋកិច្ចជប៉ុន លោក Toshimitsu Motegi បានអះអាងថា ការដែលអាមេរិកបើកចំហលទ្ធភាពវិលត្រឡប់មកចរចាលើកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)នោះ នឹងមិនធ្វើឲ្យផ្លាស់ប្ដូរនូវផែនការរបស់តូក្យូអំពីការជំរុញកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(CPTPP) - ដែលជាកិច្ចព្រមព្រៀងជំនួស TPP ។
ជប៉ុនរក្សារឹងមាំនូវផែនការជំរុញ CPTPP ដោយមិនអើពើលើទង្វើថ្មីៗរបស់អាមេរិក - ảnh 1 ជប៉ុនរក្សារឹងមាំនូវផែនការជំរុញ CPTPP ដោយមិនអើពើលើទង្វើថ្មីៗរបស់អាមេរិក

សេចក្ដីប្រកាសរបស់រដ្ឋមន្ត្រី លោក Motegi - អ្នកទទួលបន្ទុកចរចា TPP  ភាគីជប៉ុន ត្រូវបាននាំចេញ ក្រោយពីពេលប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថា ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះ អាចវិលត្រឡប់មកចរចរ TPP វិញ។ ឆ្លើយសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ CNBC របស់អាមេរិក ប្រចាំនៅស្វីសនាថ្ងៃទី ២៥ មករានោះ លោក Trump បានឲ្យដឹងថាលោកនឹងពិចារណាអំពីការដែលអាមេរិកវិលត្រឡប់ចូលរួម TPP វិញ តាមលក្ខ័ណ្ឌល្អប្រលើរជាង។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននោះ លោក Motegi បានសង្កត់ធ្ងន់ថា៖ លក្ខខ័ណ្ឌនានារបស់ TPP ១១ ត្រូវបានសម្រេច ហើយអាទិភាពរបស់យើងគឺនាំ TPP ១១ ចូលជាធរមានឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ