ជប៉ុនសន្យាគោរពអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង

ជប៉ុនសន្យាគោរពអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង - ảnh 1
កោះ Dokdo/Takeshima​ជាមូលហេតុនៃជំលោះរវាងជប៉ុននិង
កូរ៉េខាងត្បូង (រូបថតៈ Reuters)


(VOVworld)-ជប៉ុនប្រកាសថាគោរពអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង ពេល ដែលដំណើរការសកម្មភាពទាក់ទិនដល់វិស័យយោធានិងសន្តិសុខ។ សេចក្តីប្រ កាសពោលខាងលើ​បាននាំចេញក្នុងជំនួបសន្ទនា “២+២” ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១៤មេសា ខណៈដែល
ជប៉ុននិងអាមេរិកកំពុងរៀបចំផែនការកែសម្រួលកិច្ចសហប្រតិបត្តិការយោធា
ទ្វេភាគីនាចុងខែមេសាខាងមុខ តាមទិស អនុញ្ញត្តិឲ្យជប៉ុន អនុវត្តសិទ្ធិស្វ័យ
ការពារសមូហភាព បញ្ចូនទ័ពទៅកាន់ឧបទ្វីបកូរ៉េ។ នៅជំនួបនេះ ភាគីកូរ៉េខាង
ត្បូងបានព្រមានថា កូរ៉េខាងត្បូងនឹងមិនអត់ឱនចំពោះកាយវិការណាមួយ
ដែលជះឥទ្ធិពលទៅលើសន្តិសុខនិងផលប្រយោជន៍ជាតិឡើយ។ ភាគីជប៉ុន
បានសន្យាអនុវត្តការធ្វើវិសោធនកម្មច្បាប់ណែនាំពោលខាងលើឲ្យស្របទៅនឹង
ស្មារតីនៃរដ្ឋធម្មនុញ្ញសន្តិភាពនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ