ជប៉ុនអំពាវនាវឱ្យក្រុម G20 បន្តការប្តេជ្ញាក្នុងប្រឆាំងនឹងលទ្ធិគាំពារនិយម

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso កាលពីថ្ងៃទី ១៧ ខែមករាបានអំពាវនាវឱ្យក្រុមបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ប្តេជ្ញាឡើងវិញដើម្បីសហការប្រឆាំងនឹងលទ្ធិគាំពារនិយមដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជប៉ុនអំពាវនាវឱ្យក្រុម G20 បន្តការប្តេជ្ញាក្នុងប្រឆាំងនឹងលទ្ធិគាំពារនិយម - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso 

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនៃអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារ G20 ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន លោក Taro Aso បានព្រមានថាលទ្ធិគាំពារនិយមនិងទំនៀមទម្លាប់ខាងពាណិជ្ជកម្មវិសមភាពនឹងបំផ្លាញដល់ស្ថិរភាពសេដ្ឋកិច្ច។ ការអត្ថាធិប្បាយនេះរបស់លោក Taro Aso បានលើកឡើងក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមប៉ះពាល់ដល់លំហូរទុនវិនិយោគសកលនិងកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ