ជប៉ុនអះអាងរក្សាគោលជំហរជាផ្លូវការអំពីប្រជុំកោះជំលោះជាមួយរុស្ស៊ី

ជប៉ុនអះអាងរក្សាគោលជំហរជាផ្លូវការអំពីប្រជុំកោះជំលោះជាមួយរុស្ស៊ី  - ảnh 1
ជប៉ុនអះអាងរក្សាគោលជំហរជាផ្លូវការអំពីប្រជុំកោះជំលោះជាមួយរុស្ស៊ី (VNA)


(VOVworld) – ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga 
 នាថ្ងៃទី ១៨ វិច្ឆិកា បានប្រកាសថា៖ គ្មានការផ្លាស់ប្តូរណាមួយស្តីពីគោលជំហរ
របស់រដ្ឋាភិបាលនៃប្រទេសនេះក្នុងការជំរុញរុស្ស៊ីវិលត្រឡប់មកប្រជុំកោះជំលោះ
 ដែលម៉ូស្គូកំពុងគ្រប់គ្រងនិងហៅថាប្រជុំកោះ Kuril ខាងត្បូង ហើយតាមភាសា
ជប៉ុនហៅថា «តំបន់ដែនដីប៉ែកខាងជើង»។ ប៉ុន្តែ លោក Suga បានមិនជូន
ដំណឹងច្បាស់លាស់ថា៖ ការប្រគល់មកវិញបណ្ដាប្រជុំកោះជំលោះពោលខាងនឹង​
តភ្ជាប់នឹងកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ។  នាពេលថ្មីៗនេះ ប្រភពព័ត៌មាន
ពី រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា៖ រដ្ឋអំណាចនៃនាយករដ្ឋមន្ត្រីជប៉ុន លោក
Shinzo Abe កំពុងពិនិត្យមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
ជាមួយរុស្ស៊ី ដែលគ្មានលក្ខ័ណ្ឌទាមទាឲ្យម៉ូស្គូមុនដំបូងបង្អសត្រូវទទួលស្គាល់
អធិបតេយ្យភាពរបស់ជប៉ុនចំពោះប្រជុំកោះទាំង ៤ ពោលខាងលើទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ