ជប៉ុនអះអាង​សារ​ជាថ្មីពី​ការគាំទ្រចំពោះសណ្តាប់ធ្នាប់មួយ​ដោយ​ផ្អែក​លើ​ច្បាប់អន្តរជាតិនៅសមុទ្រខាង​កើត​

(VOVWORLD) - ជប៉ុនបានគាំទ្រយ៉ាងខ្លាំង ចំពោះការអនុលោមតាមសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុង La Haye (ប្រទេស ហូឡង់) ស្តីពីបញ្ហានៅសមុទ្រខាងកើត។ 
ជប៉ុនអះអាង​សារ​ជាថ្មីពី​ការគាំទ្រចំពោះសណ្តាប់ធ្នាប់មួយ​ដោយ​ផ្អែក​លើ​ច្បាប់អន្តរជាតិនៅសមុទ្រខាង​កើត​ - ảnh 1រូបថត៖ baotintuc.vn

ចែករំលែកនៅលើបណ្តាញសង្គម Twitter ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅហ្វីលីពីន លោក Kashikawa Kazuhiko បានចាត់ទុកថា គោលដៅធានាសណ្តាប់ធ្នាប់និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គឺជាក្តីកង្វល់ស្របច្បាប់របស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ។ នេះគឺជាតំបន់ដែលមានផ្លូវសមុទ្រដ៏សំខាន់ ចាំបាច់ត្រូវរក្សាស្ថានភាពសេរីនិងបើកចំហ។ ជប៉ុនចាត់ទុកថា រាល់ទង្វើប្រើប្រាស់កម្លាំងឬការបង្ខិតបង្ខំក្នុងតំបន់នេះ គឺមិនអាចទទួលយកបានឡើយ។ ជាងពេលណាៗទាំងអស់ បច្ចុប្បន្ននេះ ការអនុលោមតាមសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋគឺមានសារៈសំខាន់ណាស់ ចំពោះប្រទេសទាំងអស់ មិនថាប្រទេសធំ ឬតូចក៏ដោយ។

កាលពីខែកក្កដាឆ្នាំ ២០១៦ PCA បានចេញសេចក្តីសម្រេចដ៏សំខាន់មួយដោយបដិសេធការទាមទារមិនសមហេតុផលរបស់ចិនអំពី "សិទ្ធិប្រវត្តិសាស្ត្រ" ចំពោះដែនសមុទ្រនៅក្នុងអ្វីដែលហៅថា “បន្ទាត់ប្រាំបួនចំណុច” ដែលគ្របដណ្តប់ ៨០% នៃសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ