ជួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទិ៥២ទិវាបុណ្យឯករាជ្យជាតិសិង្ហបុរី

(VOVWORLD) -នាព្រឹកថ្ងៃទី៧សីហា សមាគមន៍មិត្តភាពវៀតណាម-សិង្ហបុរី ទីក្រុង ហូជីមិញ (VSFA) សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៥២ទិវាបុណ្យជាតិ 
ជួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទិ៥២ទិវាបុណ្យឯករាជ្យជាតិសិង្ហបុរី - ảnh 1សិង្ហបុរី 

នាព្រឹកថ្ងៃទី៧សីហា សមាគមន៍មិត្តភាពវៀតណាម-សិង្ហបុរី ទីក្រុងហូជីមិញ (VSFA) សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំជំនួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី៥២ទិវាបុណ្យជាតិសិង្ហបុរី (ថ្ងៃទី៩សីហាឆ្នាំ១៩៦៥-ថ្ងៃទី៩សីហាឆ្នាំ២០១៧)។ អបអរសាទរបុណ្យជាតិសិង្ហបុរី លោក Nguyen Ngoc Hoa ប្រធានសមាគមមិត្តភាពវៀតណាម-សិង្ហបុរី ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងប្រពៃណីវៀតណាម-សិង្ហបុរី កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ នាបច្ចុប្បន្ន សិង្ហបុរីជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន១៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៦។ សិង្ហបុរីជាវិនិយោគិនធំបំផុតនៅទីក្រុងហូជីមិញ ដោយមានទុនចុះបញ្ជីឡើងដល់១០ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ