ជួបប្រាស្រ័យវៀតណាមឆ្នាំ២០១៧៖សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “រូបវិទ្យារសជាតិ”

(VOVWORLD) -សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “រូបវិទ្យារសជាតិ” បានបើកនៅទីក្រុង Quy Nhon ខេត្ត Binh Dinh នាថ្ងៃទី១៤ សីហា។ 
ជួបប្រាស្រ័យវៀតណាមឆ្នាំ២០១៧៖សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “រូបវិទ្យារសជាតិ” - ảnh 1អ្នកវិទ្យាសាស្ត្រក្នុងសិក្ខាសាលា

នេះជាសកម្មភាពស្ថិតក្នុងកម្មវិធី “ជួបប្រាស្រ័យវៀតណាម” លើក ទី១៣ឆ្នាំ២០១៧ដោយសមាគមជួបប្រាស្រ័យវៀត ណាម រួមសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងគណៈកម្មាធិការប្រ ជាជនខេត្ត Binh Dinh រៀបចំឡើង។ សិក្ខាសាលានេះ មានការចូលរួមរបស់តំណាង ៥០នាក់មកពីប្រទេសចំនួន១៦។ សិក្ខាសាលានេះ ជាវេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រ ជួបប្រាស្រ័យ ផ្លាស់ប្តូរមតិនិងធ្វើបច្ចុប្បន្នកម្មនូវលទ្ធផលស្រាវជ្រាវថ្មីបំផុតក្នុងវិស័យ រូបវិទ្យារសជាតិ។ ហើយរាល់ការស្វែងរករូបវិទ្យាថ្មីក៏ត្រូវបានសង្កត់ធ្ងន់ជាពិសេស និងបំពេញបន្ថែមនូវការស្រាវជ្រាវផ្ទាល់នៅក្នុងសិក្ខាសាលានេះដែរ។ មិនត្រឹមតែ បុណ្ណោះ សិក្ខាសាលាជាឱកាសដើម្បីអ្នកវិទ្យាសាស្ត្រវៀតណាម ចែករំលែកបទពិសោធន៍ជាមួយអ្នកវិទ្យាសាស្ត្ររូបវិទ្យាមកពីប្រទេសច្រើន លើទូទាំងពិភពលោកទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ