ជុំផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ ២០២០៖ U23 វៀតណាម - U23 UAE គ្មានអ្នកឈ្នះក្នុ​ង​ការប្រកួតបើកឆាក

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Park Hang-seo គ្រូបង្វឹកក្រុម U23 វៀតណាមបានឲ្យដឹងថា “មុនការប្រកួតខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំថានេះគឺជាការប្រកួតដែលពិបាកខ្លាំងណាស់”។ 
ជុំផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ ២០២០៖ U23 វៀតណាម - U23 UAE គ្មានអ្នកឈ្នះក្នុ​ង​ការប្រកួតបើកឆាក - ảnh 1  U23 វៀតណាម - U23 UAE (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ១០ ខែមករា នៅថៃក្នុងការប្រកួតពូល D ជុំផ្តាច់ព្រ័ត្រនៃ U23 អាស៊ី U23 វៀតណាមនិង U23 អេមីរ៉ាតអារ៉ាប់រួម (UAE) បានបញ្ចប់ក្នុងលទ្ធផល ស្មើគ្នាគឺ ០-០។ ទាំង U23 វៀតណាមនិង U23 UAE មានការសោកស្តាយចំពោះការលទ្ធផលនេះព្រោះក្រុមទាំងពីរមានឱកាសជាច្រើនក្នុងការស្វែងរកពិន្ទុ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Park Hang-seo គ្រូបង្វឹកក្រុម U23 វៀតណាមបានឲ្យដឹងថា “មុនការប្រកួតខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំថានេះគឺជាការប្រកួតដែលពិបាកខ្លាំងណាស់”។ ហើយការពិតគឺការព្យាករណ៍របស់ខ្ញុំត្រឹមត្រូវ។ ខ្ញុំគិតថាទទូលបានមួយពិន្ទុពីការប្រកួតនេះ គឺជាលទ្ធផលល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ