ជម្ងឺ Covid-19៖ បញ្ជូនពលរដ្ឋវៀតណាមជាង២៤០នាក់ពីសឹង្ហបុរីឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - ក្នុងចំណោមអ្នកដំណើរមានកុមារដែលមានអាយុក្រោម១៨ ឆ្នាំ ជនចាស់ជរា មនុស្សដែលមានជម្ងឺប្រចាំកាយ និងករណីដែលជួបការ លំបាកផ្សេងៗទៀត។
នាថ្ងៃទី២៦ តុលា ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ស្ថានទូតវៀតណាមប្រចាំសឹង្ហបុរីនិងក្រុមហ៊ុនអាកាសចរណ៍ VietJet បាន សហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់សឹង្ហបុរី រៀបចំជើង ហោះហើរ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង២៤០នាក់ពីសឹង្ហបុរីឲ្យវិលត្រឡប់មក ប្រទេសវិញ។ ក្នុងចំណោមអ្នកដំណើរមានកុមារដែលមានអាយុក្រោម១៨ ឆ្នាំ ជនចាស់ជរា មនុស្សដែលមានជម្ងឺប្រចាំកាយ និងករណីដែលជួបការ លំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Can Tho មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព ហើយជូនទៅមូលដ្ឋានធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ