ជម្រុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមេធវីរវាងវៀតណាមនិងអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុង Canberra (ប្រទេសអូស្ត្រាលី) បានប្រព្រឹត្ត ទៅពិធីចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នារវាងសហព័ន្ធមេធាវីវៀតណាម (VBF) និងមជ្ឈមណ្ឌលដោះស្រាយជំលោះនៅអូស្ត្រាលី (ADRC) សំដៅបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ និងជួយឧបត្ថម្ភ គ្នាទៅវិញទៅមកក្នុងវិស័យបំប៉ននិងលើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសំរាប់ មេធាវីនៃភាគីទាំងពីរ។
ជម្រុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមេធវីរវាងវៀតណាមនិងអូស្ត្រាលី - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នារវាងសហព័ន្ធមេធាវីវៀតណាម (VBF) និងមជ្ឈមណ្ឌលដោះស្រាយជំលោះនៅអូស្ត្រាលី (ADRC) 


      
 អនុស្សារណនៃការយោគយល់គ្នាខាងលើនេះត្រូវ បានចុះហត្ថលេខារវាង ប្រធាន VBF លោក Do Ngoc Thinh និងប្រធានក្រុមប្រឹក្សា ADRC លោងស្រី Delcy Lagones de Anglim។ យោងតាមអនុស្សារណនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងជម្រុញកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្គត់ផ្គង់ព័ត៌មានអំពីច្បាប់សមស្របនឹង ការកំណត់ច្បាប់របស់ប្រទេសនិមួយៗ និងការផ្លាស់ប្តូរគណៈប្រតិភូស្រាវជ្រាវ សិក្សារៀនសូត្របទពិសោធន៍ទៅវិញទៅមកជាដើម។ អញ្ជើញថ្លែងមតិក្នុងពិធី នេះ លោក Do Ngoc Thinh បានសង្កត់ធ្ងន់អំពីតួនាទីរបស់មេធាវីក្នុងការ ដោះស្រាយជំលោះ ជាពិសេសគឺក្នុងការវិវាទអំពីអាជីវកម្ម ពាណិជ្ជកម្ម ក្នុងនោះ មានការដោះស្រាយដោយសន្តិវិធីត្រូវបានវាយតល្លៃខ្ពស់ផងដែរ។ ហេតុដូច្នេះ ហើយការបណ្តុះបណ្តាលនិងបំប៉នជំនាញវិជ្ជាជីវៈសំរាប់មេធាវីដើរតួនាទីដ៏ សំខាន់ក្នុងការដោះស្រាយជំលោះ ជាពិសេសក្នុងសកម្មភាពផ្សះផ្សារពាណិជ្ជកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ