ជម្រុញកិច្ចសហប្រតិបត្តិការវិស័យអប់រំវៀតណាម-អាមេរិក

ជម្រុញកិច្ចសហប្រតិបត្តិការវិស័យអប់រំវៀតណាម-អាមេរិក - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung និងសាស្រ្តាចារ្យ Roger Myerson
(រូបថតៈ Internet)

(VOVworld)-នាព្រឹកថ្ងៃទី១៥វិច្ឆិកា ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយសាស្រ្តាចារ្យ
Roger Myerson (មហាវិទ្យាល័យ Chicago-អាមេរិក) ជាអ្នកទទួលរង្វាន់ណូបែល
សេដ្ឋកិច្ចឆ្នាំ២០០៧ ដែលកំពុងមានដំណើរបំពេញទស្សន កិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung មានគោលបំណងថាសាស្រ្តាចារ្យ
នឹងមានការរួមចំណែកជាក់ស្តែងសំដៅជម្រុញកិច្ច សហប្រតិបត្តិការរវាងបណ្តា
មហាវិទ្យាល័យរបស់អាមេរិកជាមួយបណ្តាមហាវិទ្យាល័យរបស់វៀតណាម។
នាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏សង្កត់ធ្ងន់ ថា វៀតណាមចាត់ទុកវិស័យអប់រំ បណ្តុះបណ្តាលជាគោលនយោបាយជាតិ១ក្នុងចំណោមគោលនយោបាយចម្បង។
ដូច្នេះវៀតណាមមានការផ្តួចផ្តើមគំនិតបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តា
ខឿនអប់រំ និងមហាវិទ្យាល័យជឿនលឿនមួយចំនួនលើពិភពលោក និងស្វាគម
ចំពោះអ្នកវិទ្យាសាស្រ្តនានាដែល មកបំពេញទស្សនកិច្ច​ផ្លាស់ប្តូរបទពិសោធ​និងបង្រៀននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ