ជម្រុញកំណើនបៃតងនៅឈូងសមុទ្រ Ha Long

(VOVWORLD) - នាថ្ងៃទី ១៣ ខែកញ្ញា ខេត្ត Quang Ninh  សហការជាមួយស្ថាប័នសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់សម្គាល់ និង Logo ផ្លាកសញ្ញាអេកូឡីស៊ី  «ទូកក្តោងបៃតង» ជូនដល់នាវាទេសចរណ៍ ចំនួន ពីរនៅឈូងសមុទ្រ Ha Long ដែលជារបស់ក្រុមហ៊ុន Bhaya និងក្រុមហ៊ុន Bien Ngoc ។
ជម្រុញកំណើនបៃតងនៅឈូងសមុទ្រ Ha Long - ảnh 1 ជម្រុញកំណើនបៃតងនៅឈូងសមុទ្រ Ha Long

លក្ខណៈវិនិច្ឆ័យនៃផ្លាកសញ្ញាអេកូឡីស៊ី  «ទូកក្តោងបៃតង» គឺស្ថិតក្នុងគម្រោង សហប្រតិបត្តិការសេដ្ឋកិច្ច " ជំរុញកំណើនបៃតង នៅឈូងសមុទ្រ Ha Long» ដែលមានការផ្តល់ថវិកាឧបត្ថម្ភដោយអង្គការ JICA ក្នុងដំណាក់កាលទីពីរ ដោយ មានគោលបំណងជម្រុញកំណើនបៃតងតាមរយៈការអនុវត្តគោលនយោបាយការពារបរិស្ថានប្រកបដោយនិរន្តរភាពនិងគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ផងដែរ។

ការប្រគល់ជូនផ្លាកសញ្ញាអេកូឡីស៊ី  «ទូកក្តោងបៃតង» ជូននាវាទេសចរណ៍ ទាំងពីរលើកដំបូងនៅឈូងសមុទ្រ Ha Long នេះ គឺជាសកម្មភាព ជាក់ស្តែង ដើម្បីជួយគាំទ្រនឹងប្រធានបទ«ការពារនិងលើកកម្ពស់គុណភាពនៃ បរិស្ថានធម្មជាតិ» ឆ្នាំ ២០១៨ របស់ខេត្ត Quang Ninh  ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ