ជម្រុញថែមទៀតកិច្ចការភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ

(VOVWORLD) -នាថ្ងៃទី២៨ឧសភា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ទុន ទ្រព្យសម្បត្តិរបស់រដ្ឋតាមសហគ្រាសនិងភាគហ៊ុនភាវូប នីយកម្មសហគ្រាសរដ្ឋដំណាក់កាល២០១១-២០១៦។

ជម្រុញថែមទៀតកិច្ចការភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

យោងតាមរបាយការណ៍របស់ក្រុមឃ្លាំមើលរបស់រដ្ឋសភា ស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ទុននិងទ្រពសម្បត្តិរបស់រដ្ឋតាមសហគ្រាសនិងភាគហ៊ុន ភាវូបនីយកម្មសហគ្រាសរដ្ឋដំណាក់កាល ២០១១-២០១៦ ដែលបកស្រាយដោយលោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាគឺ ទ្រង់ទ្រាយទុនម្ចាស់កម្មសិទ្ធិរបស់សហគ្រាសដែលមានទុនរដ្ឋ១០០% សុទ្ធតែកើនឡើង។ លោក Vu Hong Thanh ឲ្យដឹងថា៖

“សហគ្រាសរដ្ឋបានផ្លាស់ប្តូរតាមទិសប្រមូលផ្តុំទៅលើផ្នែកវិជ្ជាជីវៈសំខាន់នៃខឿនសេដ្ឋកិច្ច។ ។ សហគ្រាសរដ្ឋជាច្រើនជាអ្នកត្រួសត្រាយផ្លូវក្នុងការវិនិយោគ ផ្លាស់ប្តរបច្ចេកវិទ្យា ធ្វើសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ការបង្កើនកំណើនទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ចំណូលសរុបសម្រាប់ឆ្នាំ២០១៦ទទួលបាន១,៥១៦ ពាន់ពាន់លានដុង។ សកម្មភាពវិនិយោគួទៅបរ ទេសត្រូវបានអនុវត្តយ៉ាងសកម្ម ពោលគឺដល់ចុងឆ្នាំ២០១៦ មានសម្ព័ន្ធក្រុមហ៊ុននិងអគ្គក្រុមហ៊ុន ១០០% ទុនរដ្ឋចំនួន១៨ដែលមានគម្រោងការវិនិយោគទៅបរទេស អនុវត្តបានជាក់ស្តែងគម្រោងការចំនួន១១០ ដោយទុនវិនិយោគសរុបគឺ១២,៦ពាន់លានដុល្លាអាមេរិក ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ