ជម្លោះនៅស៊ូដង់បណ្ដាលឲ្យមនុស្សជាង ៤ លាននាក់ត្រូវជម្លៀសវិញ

(VOVWORLD) - មនុស្សចំនួន ៤ លាននាក់ពោលខាងលើរួមមានមនុស្សដែលត្រូវបង្ខំឱ្យភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ឬទៅកាន់ប្រទេសជិតខាងចាប់តាំងពីជម្លោះបានផ្ទុះឡើង។
ជម្លោះនៅស៊ូដង់បណ្ដាលឲ្យមនុស្សជាង ៤ លាននាក់ត្រូវជម្លៀសវិញ  - ảnh 1រថយន្តយោធានៅលើផ្លូវមួយក្នុងទីក្រុង Omdurman ប្រទេសស៊ូដង់។ រូបថត៖ AFP/VNA

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីម្សិលមិញ (ថ្ងៃទី៨ សីហា) បានឲ្យដឹងថា មនុស្សជាង ៤ លាននាក់ត្រូវបានជម្លៀសចេញដោយសារវិបត្តិនៅស៊ូដង់នាពេលបច្ចុប្បន្ន ហើយស្ថានការណ៍អនាម័យក៏កាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេស។ មនុស្សចំនួន ៤ លាននាក់ពោលខាងលើរួមមានមនុស្សដែលត្រូវបង្ខំឱ្យភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ឬទៅកាន់ប្រទេសជិតខាងចាប់តាំងពីជម្លោះបានផ្ទុះឡើង។

អ្នកនាំពាក្យរបស់ UNHCR លោក William Spindler បានឲ្យដឹងថាគ្រួសារជាច្រើនត្រូវបានធ្វើដំណើរក្នុងរយៈពេលច្រើនសប្តាហ៍ ជាមួយនិងម្ហូបអាហារនិងថ្នាំសង្កូវតិចតួចណាស់។ អត្រាកង្វះអាហារូបត្ថម្ភកាន់តែកើនឡើង។ យោងតាមការធ្វើស្ថិតិ ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ ចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែកក្កដា មានមនុស្សស្លាប់ជាង ៣០០ នាក់ ដែលភាគច្រើនជាកុមារអាយុក្រោម ៥ ឆ្នាំ ដោយសារជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភ។ ចំនួននេះអាចកើនឡើងប្រសិនបើការផ្តល់ជំនួយសម្រាប់កម្មវិធីសុខាភិបាលដ៏សំខាន់ៗនៅស៊ូដង់បន្តត្រូវបានអូសបន្លាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ