ជម្លៀសនិងណែនាំឲ្យប្រជាជនការពារនិងចៀសវាងទឹកភ្លៀង ទឹកជំនន់និងសម្ពាធទាបត្រូពិក

(VOVWORLD) - រហូតដល់រសៀលថ្ងៃទី ១២ តុលា ព្យុះទីហ្វុង LINFA បណ្តាលឱ្យមនុស្សចំនួន ១៨ ត្រូវស្លាប់ មនុស្សចំនួន ១៤ នាក់បាត់ខ្លួន និងបណ្តាលការខូច ខាតផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់។ 
ជម្លៀសនិងណែនាំឲ្យប្រជាជនការពារនិងចៀសវាងទឹកភ្លៀង ទឹកជំនន់និងសម្ពាធទាបត្រូពិក - ảnh 1 លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

នៅឯកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ បញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការនិងទប់ ទល់គ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែតុលានៅទីក្រុងហាណូយ សនាជិកនានាបានសង្កត់ធ្ងន់លើការជំនះជាបន្ទាន់ នូវ ផលប៉ះពាល់បណ្តាលមកពីព្យុះនិងទឹកជំនន់ LINFA ក៏ដូចជា តាម ដានជាប់ស្ថាន ភាពទឹកភ្លៀង ទឹកជំនន់និងសម្ពាធត្រូពិក ទំនងជានឹងបោកបក់ទៅជាព្យុះនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីព្រមានដល់ប្រជាជនជាបន្ទាន់។

រហូតដល់រសៀលថ្ងៃទី ១២ តុលា ព្យុះទីហ្វុង LINFA បណ្តាលឱ្យមនុស្សចំនួន ១៨ ត្រូវស្លាប់ មនុស្សចំនួន ១៤ នាក់បាត់ខ្លួន និងបណ្តាលការខូចខាតផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់។ លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា៖ “ផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិនៅតែធំទូលាយ ដូច្នេះសូមបន្តតាមដានជាប់ស្ថានភាពគ្រោះមហន្តរាយ ហើយផ្តល់ព័ត៌មាននិងការណែនាំដល់អាជ្ញាធរនិងប្រជាជនឱ្យបានទាន់ពេលវេលា។ អ្វីៗដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺដើម្បីធានាបាននូវសុវត្ថិភាព អាយុជីវិតរបស់ប្រជាជន ដោយមានវិធានការជម្លៀសប្រជាជនក្នុងតំបន់ដែលមានគ្រោះថ្នាក់។ ទន្ទឹមនឹងនេះ  ត្រូវតែធានានូវស្បៀងអាហារនិងតម្រូវការចាំបាច់ រួមទាំងផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជននៅតំបន់រងគ្រោះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ