ជម្លោះហាម៉ាស- អ៊ីស្រាអែល៖ ស្ថានភាពនៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅ​ ដែល​មិនអាចបង្កើតតំបន់សុវត្ថិភាពបាន

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែធ្នូ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនលោក Richard Peeperkorn បានឲ្យដឹងថា ស្ថានភាពនៅតំបន់ហ្គាហ្សា "កាន់តែអាក្រក់ទៅ" នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើតំបន់ជុំវិញទីក្រុង Khan Yunis និង Rafah។ 

ក្នុងពេលជាមួយគ្នានោះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមានថា មិនអាចបង្កើត"តំបន់សុវត្ថិភាព" នៅតំបន់ហ្គាហ្សាបានទេ សម្រាប់ជនស៊ីវិលក្នុងការជម្លៀសខ្លួន ដើម្បីជៀសវាងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ អ្នកនាំពាក្យរបស់អាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា សាកសពប្រហែល ៤៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ។

ជម្លោះហាម៉ាស- អ៊ីស្រាអែល៖ ស្ថានភាពនៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅ​ ដែល​មិនអាចបង្កើតតំបន់សុវត្ថិភាពបាន - ảnh 1គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ ប្រទេសកាតាកាលថ្ងៃទី ៥ ខែធ្នូ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បង្ខំឲ្យអ៊ីស្រាអែលវិលត្រឡប់ចូលអង្គយលើតុចរចាស្តីពីជម្លោះនៅតំបន់ហ្គាហ្សាវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងដូហា (ប្រទេសកាតា) ព្រះមហាក្សត្រកាតា Tamim bin Hamad al-Thani បានឲ្យដឹងថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើសកម្មភាពដើម្បីបញ្ឈប់ជម្លោះដែលអូសបន្លាយអស់រយៈពេលជិត ២ ខែកន្លងទៅ ដោយបានសម្លាប់ជនស៊ីវិលស្លូតបូតជាច្រើននាក់ រួមទាំងស្ត្រី និងកុមារជា។ លោកក៏បានឲ្យដឹងថា កាតានៅតែខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់បន្ថែមទៀត ប៉ុន្តែក៏បានអះអាងថា បទឈប់បាញ់មិនអាចជំនួសកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងទូលំទូលាយបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ