ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែលទម្លាក់ជំនួយលើតំបន់ហ្គាហ្សា
(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃ (២៧-២៨ ខែកុម្ភៈ) កងកម្លាំងនេះបានប្រើប្រាស់យន្តហោះដឹកជញ្ជូន ទម្លាក់ជំនួយប្រមាណ ១៦០ កញ្ចប់រួមមានម្ហូបអាហារ និងថ្នាំញៀនចុះមកដល់កន្លែងចំនួន១៧ នៅតាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
យុទ្ធនាការទម្លាក់ជំនួយនៅតំបន់ហ្គាហ្សាមានការគាំទ្រពីយន្តហោះរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) ហ្ស៊កដានី អេហ្ស៊ីប បារាំង និងអាមេរិក។ យន្តហោះក៏បានទម្លាក់ជំនួយទៅតំបន់មន្ទីរពេទ្យបណ្តោះអាសន្ន ដែលប្រទេសហ្ស៊កដានីបានបង្កើតឡើងនៅទីក្រុង Khan Younis ។ IDF បានឲ្យដឹងថា យុទ្ធនាការនេះក៏បានបំពេញបន្ថែមសម្រាប់ការដឹកទំនិញមនុស្សធម៌តាមរយៈច្រកទ្វារព្រំដែនចូលទៅក្នុងតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ។
ប្រជាជនប៉ាឡេស្ទីនរង់ចាំទទួលជំនួយស្បៀងអាហារនៅទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
នាថ្ងៃដដែលនោះ អាជ្ញាធរអាមេរិកបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ក៏កំពុងពិចារណាលើផែនការទម្លាក់ជំនួយពីយន្តហោះយោធារបស់អាមេរិកទៅតំបន់ហ្គាហ្សា ក្នុងបរិបទដែលសកម្មភាពផ្តល់ជំនួយលើដីគោកកាន់តែលំបាក។
ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានអំពាវនាវឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យជនឥស្លាមមកបួងសួងនៅវិហារ Al-Aqsa ក្នុងទីក្រុងយេរូសាឡឹម ក្នុងខែ Ramadan។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានចាត់ទុលថា អ៊ីស្រាអែលចាំបាច់ត្រូវបង្កើតលក្ខខណ្ឌសម្រាប់ជនឥស្លាមចូលទៅកាន់ប្រាសាទ Al-Aqsa ព្រោះថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខអ៊ីស្រាអែល៕