ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ G៧ គាំទ្រផែនការសន្តិភាពនៅហ្គាហ្សា

(VOVWORLD) - មេដឹកនាំនៃក្រុមប្រទេសឧស្សាហូបនីយកម្ម (G៧) បានសម្តែងការគាំទ្រ និងឯកភាពជាមួយបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដោយប្រធានាធិបតីអាមេរិក Joe Biden ស្នើរឡើងកាលពីថ្ងៃទី ៣១ ឧសភា ដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។ 
ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ G៧ គាំទ្រផែនការសន្តិភាពនៅហ្គាហ្សា - ảnh 1ប្រជាជនប៉ាឡេស្ទីនបានជម្លៀសខ្លួនចេញនៅក្នុងគំនរបាក់បែកក្នុងទីក្រុង Jabalia ប្រទេស Gaza កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៣ ខែមិថុនា មេដឹកនាំ G៧ បានឲ្យដឹងថា សំណើខាងលើនឹងជួយនាំឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សានិងដោះលែងចំណាប់ខ្មាំងទាំងអស់; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហ្គាហ្សា ក្នុងបរិមាណដ៏ច្រើន និងឈរលើមូលដ្ឋាននិរន្តរភាព ឆ្ពោះទៅរកការបញ្ចប់ជម្លោះជាបណ្តើរៗ តាមវិធី ធានានូវបំណងប្រាថ្នារបស់អ៊ីស្រាអែលសម្រាប់សន្តិសុខក៏ដូចជាសុវត្ថិភាពសម្រាប់ប្រទេស ប្រជាជនប៉ាឡេស្ទីន។ G៧ ក៏បានអំពាវនាវឲ្យក្រុមហាម៉ាសទទួលយកសំណើនេះ។ លើសពីនេះ សេចក្តីប្រកាសបានបញ្ជាក់ ថា G៧ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ដំណើរការសន្តិភាពនាពេលអនាគតដែលនឹងនាំទៅរកដំណោះស្រាយរដ្ឋពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ