ជម្លោះហាម៉ាស-អ៊ីស្រាអែល ៖ ក្រុម​ហាម៉ាសបានប្រកាសកំពុងពិចារណា​លើ​សំណើរ​​​បទឈប់បាញ់

(VOVWORLD) - មេដឹកនាំចលនាឥស្លាមហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃទី ៣០ ខែមករា បានឲ្យដឹងថា ចលនានេះ បានទទួលសំណើបទឈប់បាញ់មួយបន្ទាប់ពីការពិភាក្សានៅថ្ងៃទី ២៨ ខែមករានៅទីក្រុងប៉ារីស (ប្រទេសបារាំង) ហើយនឹងពិចារណាលើសំណើនេះ។ 

យោងតាមលោក Haniyeh ការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើនេះ គឺអាស្រ័យលើការដែលអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងដកកងកម្លាំងទាំងស្រុងចេញពីទឹកដីនេះ។ លោកបានបន្ថែមថា ក្រុមហាម៉ាស់បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមដ៏តឹងរ៉ឹងណាមួយ ដរាបណាវាឈានទៅដល់ការបញ្ឈប់ទាំងស្រុងនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងផ្តល់ទីជម្រកសម្រាប់ជនភៀសខ្លួន។ មេដឹកនាំហាម៉ាស់ក៏បានប្រកាសថា ក្រុមហាម៉ាស់បានទទួលការអញ្ជើញហើយនឹងទៅកាន់ទីក្រុងគែរ (អេហ្ស៊ីប) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស។

ជម្លោះហាម៉ាស-អ៊ីស្រាអែល ៖ ក្រុម​ហាម៉ាសបានប្រកាសកំពុងពិចារណា​លើ​សំណើរ​​​បទឈប់បាញ់ - ảnh 1ទាហានអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅតំបន់ហ្គាងហ្សា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

ការពិភាក្សាកាលពីថ្ងៃទី ២៨ ខែមករានៅទីក្រុងប៉ារីសមានការចូលរួមដោយមន្ត្រីកំពូលមកពីប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ដោយផ្តោតលើការបង្កើតកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កំពុងឃុំខ្លួន។ នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានឲ្យដឹងថា ការចរចាសម្រេចបាន "វឌ្ឍនភាពល្អ" ដោយគ្រប់ភាគីបានឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ក៏ដូចជាបង្កលក្ខណ្ឌសម្រាប់ជំនួយបន្ថែមទៀត និងកាត់បន្ថយអំពើហិង្សានៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ